Multimedia
In seiner ersten Präsentation von digitalem Archivgut zeigt das Mainzer Webarchiv der Hochschule Mainz eine Auswahl von Websites aus Mainz und Umgebung. Die Präsentation soll einen repräsentativen Überblick über die Webkultur der Region zwischen den Jahren 2000 und 2025 geben. Sie wurden von den Studierenden des Seminars „Webarchivierung und Webpräsentationen“ im Sommersemester 2024 recherchiert, geschrieben, gestaltet und im Internet veröffentlicht.
Weiterlesen
Die Ausstellung zeigt, dass Mainz nicht nur die Stadt von Gutenberg, Fastnacht, Dom, Marktfrühstück, ZDF und Biontech, von Weck, Worscht und Woi ist, sondern dass hier auch Websites und Social-Media-Angebot entstanden sind, die repräsentativ für die Webkultur in Deutschland sind. Die Websites, die in dieser Online-Präsentation zu sehen sind, stehen stellvertretend für die Webangebote von Einzelpersonen, Unternehmen, Institutionen und Organisationen, die in Deutschland seit der Jahrtausendwende entstanden sind.
An den ausgewählten Beispielen für Websites und Social-Media-Angebote aus der Gutenberg-Stadt kann man die Entwicklung von Webgestaltung und inhaltlichen Konzepten aus den verschiedenen Phasen des World Wide Web nachvollziehen, von der schlichten, frühen Gestaltung der ersten Jahre des World Wide Web über die Phase von Blogs und Web 2.0 ab Mitte der Nuller Jahren bis hin zu den Sozialen Medien und den Apps der Gegenwart.
Das frühe „statische Internet“ ist durch die Website Allekinos.com (seit 2003) vertreten, der umfangreichen Sammlung von Informationen zu historischen Kinos in Deutschland, die von einem Privatmann betrieben wird und das in Gestaltung und Methode ein besonders beeindruckendes
Dokument für frühes HTML und Inline CSS ist. Auch die Website des Mainzer Comicladens Zapp Comics und Games ist ein Beispiel für den Look von Websites aus der Frühzeit des Web. An der Website des Mainz IT-Unternehmens Netmin kann man beobachten, wie die Gestaltung aus dieser Periode im Lauf der Jahre neueren Gestaltungsansätzen weicht.
Die Periode des Web 2.0, bei dem neue Online-Werkzeuge es auch weniger technisch bewanderten Menschen erlaubte, eigene Webangebot zu erstellen und bei der die Interaktion und der Input der Nutzern wichtiger wurde, ist in der Ausstellung besonders umfangreich vertreten: Die Blogs der Fotografen John Burland („Mainz Daily Photo„, seit 2007) und Stefan Haas („Blitzlichtkabinett„, seit 2010) sind typische Beispiele für die Form der Internet-Publizistik, die ab Mitte der Nuller Jahre plötzlich jedem mit einem Computer und Internetanschluss erlaubte, ein eigenes, professionell aussehendes Blog zu erstellen.
Websites mit thematischem Schwerpunkt wie dosenkunst.de von Jörg Rudolph über Graffiti im Rhein-Main-Raum zeigen, dass Blogs auch Nischenphänomene dokumentieren können, die in klassischen Medien wie Buch oder Zeitschrift möglicherweise keine Thema wären. Die Website der „Wortpiratin“ Mara Pfeiffer ist ein Beispiel dafür, wie ein privates Blog zum Ausgangspunkt einer erfolgreichen Karriere als Journalistin, Publizistin und Buchautorin werden kann. Und mit dem Lokal-Medium Merkurist ist ein Web-Angebot in der Ausstellung, dass typisch ist für die Versuche der 10er Jahre ist, die Leser in die Produktion von Webinhalten einzubeziehen: Die Leser können Themenvorschläge einreichen und bewerten, die dann von der Redaktion bearbeitet werden.
Nicht alle Ansätze, die von den Studierenden recherchiert wurden, waren erfolgreich: Das Webangebot mein-mitbringsel.de, das Geschenkideen vorstellte, wurde 2009 gegründet und 2018 eingestellt, weil der Redaktion die Themen ausging. Aus der unmittelbaren Gegenwart ist der öffentlich-rechtliche Instagram-Account „WirSindMainz“ vertreten, der Lokalnachrichten aus der Stadt für eine junge Zielgruppe anbietet. Wir hoffen, dass die Auswahl dieser Mainzer Websites nicht nur ein Stück Stadtgeschichte, sondern auch einen beispielhaften Überblick über die Geschichte von Webgestaltung und Web-Content bietet.
Wir bedanken uns bei allen unseren Gesprächspartnern für Ihre Bereitschaft, uns mit Informationen zu Ihren Websites weiterzuhelfen.
-
ផ្លូវថ្មើរជើងចតុមុខ៖ ជំហានមួយឆ្ពោះទៅបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពនៃផ្លូវថ្មើរជើងចតុមុខ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ រូបភាពដោយ ភក្តិ សុភា ដោយ ង៉ូវ ផីយី និង តិច សុខគីម និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រាជធានីភ្នំពេញ – បន្ទាប់ពីព្រះអាទិត្យបានលិចផុតពីជើងមេឃ សំឡេងរបស់ម៉ាស៊ីនរថយន្ត និងស៊ីផ្លេដែលធ្លាប់តែឮសូរជាប្រចាំ ត្រូវបានជំនួសដោយសំឡេងជជែកកម្សាន្ត សំណើចក្អាកក្អាយ ក្លិនឈ្ងុយនៃអាហារដែលកំពុងចម្អិននៅលើចិញ្ចើមផ្លូវ អមដោយសូរតន្ត្រី និងសន្ធឹកជើងមនុស្សដើរនៅលើដងផ្លូវស្របតាមដងទន្លេសាប។ សូមស្វាគមន៍មកកាន់ផ្លូវថ្មើរជើងចតុមុខ — ជាគម្រោងលំហសាធារណៈមួយកំពុងពេញនិយមក្នុងរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងចតុមុខ ត្រូវបានដាក់ឱ្យដំណើរការជាគម្រោងសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលាតសន្ធឹងប្រវែងជិត ២គីឡូម៉ែត្រ តាមបណ្តោយមាត់ទន្លេ ចាប់ពីអគារប្រៃសណីយ៍ចាស់រហូតដល់ទីនៅមុខព្រះបរមរាជវាំង។ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ ផ្លូវនេះត្រូវបានបិទមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ ទុកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកនៃចក្ខុវិស័យទូលំទូលាយមួយ សំដៅបង្កើនលំហបៃតង និងលំហសាធារណៈដែលជាតម្រូវការជាចាំបាច់សម្រាប់សុខុមាលភាពនៅក្នុងទីក្រុងមួយ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស និងមានប្រជាជនរស់នៅជាង ២,៥ លាននាក់។ អ្នកស្រី…
-
ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍
រូបភាពដោយ ជា សុខហេង ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រដ្ឋបាលរាជធានីភ្នំពេញបានហាមការជក់បារី និងការបង្ហុយផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការពារសុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅចុងសប្តាហ៍។ បម្រាមនេះ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនៅក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃទី៨ ខែសីហា ត្រូវ អនុវត្តចាប់ពីម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅពេលផ្លូវនេះ លែងឱ្យមានយានយន្តឆ្លងកាត់ ទុកសម្រាប់អ្នកថ្មើរជើងដើរលំហែរ និងហាត់ប្រាណ។ ការជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ត្រូវបានហាមឃាត់ដាច់ខាតនៅ នៅលើបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈរួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន និងហាងទំនិញនានា នៅតាមបណ្តាយផ្លូវថ្មើរជើងនេះ ដែលមានប្រវែងជិត ២គីឡូម៉ែត្រ។ សេចក្តីណែនាំបានបន្ថែមទៀតថា ម្ចាស់អាជីវកម្ម ម្ចាស់សេវាកម្មទេសចរណ៍ និងអាជីវករ នៅតាមបណ្តោយផ្លូវនេះ ត្រូវបិទសញ្ញាហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ឱ្យមើលឃើញច្បាស់។ ការផ្សព្វផ្សាយពាណិជ្ជកម្ម…
-

កម្ពុជា និង ថៃ ព្រមព្រៀងគ្នាលើលក្ខខណ្ឌសម្រាប់អនុវត្តបទឈប់បាញ់
កុមារកំពុងលេងបាល់នៅជំរុំជនភៀសសឹក ស្ថិតនៅវត្តពោធិ៥០០០ដើម ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ ភ្នំពេញ — ប្រទេសកម្ពុជា និង ប្រទេសថៃ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌសម្រាប់អនុវត្តបទឈប់បាញ់ បន្ទាប់ពីមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅរដ្ឋធានីកូឡា ឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា នេះ។ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណាត់ថាផន ណាក់ផានិត រដ្ឋមន្ត្រីរងការពារជាតិនៃរដ្ឋមន្ត្រីការពារជាតិស្តីទីនៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើឯកសារកំណត់ហេតុនៃកិច្ចប្រជុំ ក្រោមការសម្របសម្រួល និងរៀបចំធ្វើម្ចាស់ផ្ទះរបស់ប្រទេសម៉ាឡេស៊ី។ ការព្រមព្រៀងគ្នានេះជាជំហានសំខាន់មួយទៀតសំដៅបញ្ចៀសការផ្ទុះអាវុធសាជាថ្មីរវាងកងទ័ពនៃប្រទេសទាំងពីរ ក្រោយពីបានធ្វើការវាយប្រហារគ្នានៅតាមតំបន់មានជម្លោះព្រំដែន អស់រយៈពេលប្រាំថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា។ កំណត់ហេតុដែលមាន ១៣ ចំណុចធំៗ ផ្តើមជាមួយការយល់ព្រមរបស់ភាគីទាំងពីរលើ “បទឈប់បាញ់ ពាក់ព័ន្ធនឹងប្រភេទអាវុធទាំងអស់ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗ ក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវតែចៀសវាងការបាញ់ប្រហារដែលគ្មានការបង្កហេតុទៅកាន់ទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះមិនត្រូវបានបំពានក្នុងកាលៈទេសៈណាមួយឡើយ។” ការដាក់ពង្រាយកងទ័ពបច្ចុប្បន្ននឹងរក្សានៅដដែល ដោយគ្មានការផ្លាស់ទីបន្ថែមទៀត ដូចដែលបានកំណត់ចាប់ពីពេលដែលបទឈប់បាញ់ចូលជាធរមាន ថ្ងៃទី…
-
កម្ពុជាអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុ
រូបភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី „ការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា“ ប្រភពរូបភាព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដោយ ណាថាណា ចូហាណា និង ភា សៀកហ៊ាង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឱ្យប្រើប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ជំនួសឱ្យការប្រើវិក្កយបត្រក្រដាសនៅក្នុងការទូទាត់ចំណាយក្នុងលទ្ធកម្មសាធារណៈរវាងស្ថាប័នរដ្ឋ និងអង្គភាពឯកជនដែលជាអ្នកលក់ ឬអ្នកផ្តល់សេវា ដែលវិធានការថ្មីនេះជាផ្នែកមួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ នៅក្នុងសារាចរចេញថ្ងៃទី ១៤ ខែ កក្តដា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថាការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ គឺដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកគឺជាកាតព្វកិច្ច ហើយនឹងត្រូវបានអនុវត្តជាជំហានៗ ចាប់ផ្តើមពីប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយអង្គភាពថវិកាថ្នាក់កណ្តាលក្រោមក្រសួង-ស្ថាប័នរបស់រដ្ឋ។ នៅក្នុងដំណាក់កាលនេះ សារាចរមានវិសាលភាពអនុវត្តចំពោះក្រសួងចំនួន ប្រាំមួយ គឺមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន…
-
ទីតាំងឧក្រិដ្ឋកម្ម ៣កន្លែងក្នុងសម័យខ្មែរក្រហម ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Tuol Sleng Genocide Museum ដោយ ហេង ហេវីន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ទីតាំងឧក្រិដ្ឋកម្មចំនួនបីដែលរបបខ្មែរក្រហមបានប្រើប្រាស់សម្រាប់ឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់មនុស្ស កាលពី៥០ឆ្នាំមុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ទីតាំងទាំងបីនោះ គឺមាន អតីតមន្ទីរឃុំឃាំង ម-១៣ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការចុះបញ្ជីនេះ “ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង”។ សេចក្តីជូនដំណឹងបានសរសេរដូច្នេះ ដោយបញ្ជាក់ទៀតថា បំណង និងមូលដ្ឋាននៃការចុះបញ្ជីនេះ…
-
ប្រធានសហជីពកម្មកររោងចក្រសម្តែងការបារម្ភចំពោះអត្រាពន្ធថ្មីរបស់អាម៉េរិក
កម្មកររោងចក្រកាត់ដេរដើរឆ្លងថ្នល់នៅមុខរោងចក្រនៅខេត្តតាកែវ។ រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ រិន សុខបញ្ញា និង តុង ឆេងហុង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — មេដឹកនាំសហជីពកម្មកររោងចក្រសម្តែងភាពត្រេកអរខ្លះ ចំពោះការទម្លាក់ពន្ធនាំទំនិញចូលសហរដ្ឋអាម៉េរិកលាយឡំជាមួយក្តីបារម្ភផងថាវានៅតែខ្ពស់ ខណៈរដ្ឋាភិបាលអំពាវនាវឱ្យវិនិយោគិន និងកម្មករនិយោជិតរក្សាភាពស្ងប់ស្ងៀមរង់ចាំមើលលទ្ធផលនៃការចរចាបន្តទៀត។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបន្ថយអត្រាពន្ធ ពី ៤៩ ភាគរយ មកនៅត្រឹម ៣៦ ភាគរយ វិញ សម្រាប់ទំនិញគ្រប់ប្រភេទដែលកម្ពុជានាំចូលទីផ្សារសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍កាលពីថ្ងៃទី៨ ខែកក្កដា ថា អត្រាពន្ធថ្មីនេះ គឺជា “ជោគជ័យ” មួយដែលកម្ពុជាសម្រេចបាន តាមរយៈការចរចាជាមួយសហរដ្ឋអាម៉េរិក ក្នុងរយៈពេលកន្លងមក។ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មានប្រសាសន៍ថា…
-
អាម៉េរិកបន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយអត្រាពន្ធនាំចូលមកនៅត្រឹម ៣៦ភាគរយ សម្រាប់ទំនិញគ្រប់ប្រភេទដែលនាំចូលពីកម្ពុជា នៅក្នុងការជូនដំណឹងចុងក្រោយដែលអមជាមួយការព្រមានថាលោកនឹងដំឡើងពន្ធនេះកាន់តែខ្ពស់ ប្រសិនបើកម្ពុជាហ៊ានធ្វើបដិការដំឡើងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកដែរ។ លោក ត្រាំ មានប្រសាសន៍ដូច្នេះ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ លោក ត្រាំ បានដាក់ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែលលោកចាត់ទុកថាជាការចាញ់ប្រៀបផ្នែកពាណិជ្ជកម្មដែលសហរដ្ឋអាម៉េរិកមាន នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។ ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែលនឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា…
-
នាយករដ្ឋមន្ត្រីកម្ពុជាជំរុញឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់ម្ចាស់ការផ្នែកសេដ្ឋកិច្ច
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ សួស ទេពី និង អៃ សត្យា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — សម្តេចនាយកបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនការគាំទ្រផលិតផលក្នុងស្រុក ហើយឱ្យផលិតករខិតខំបង្កើនពិពិធកម្ម និងគុណភាពនៅក្នុងការផលិត ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលទំនិញពីក្រៅប្រទេស។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវាមច្ឆជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់អំពីភាពចាំបាច់បង្កើនសមត្ថភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ “ស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរគាំទ្រផលិតផលខ្មែរ” ជានិរន្តរ៍។ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បើប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនមិនទិញ ទីផ្សារក៏វាមិនរីក។ បើសិនជាប្រជាជនយើងទិញ លុយហ្នឹងក្រុមហ៊ុនយកទៅបង្កើតផលិតកម្ម បង្កើនគុណភាពកាន់តែខ្លាំង។ អ៊ីចឹងស្មារតីជាតិនិយមនៅពេលនេះ សូមឱ្យវានៅឋិតថេរ ដើម្បីឱ្យខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅមុខ”។ សម្តេចបានបន្ថែមថា ក្រសួងពាក់ព័ន្ធត្រូវខិតខំរកវិធីតភ្ជាប់អ្នកបោះដុំលក់រាយជាមួយប្រព័ន្ធទីផ្សារ…
-
កម្ពុជារក្សាបម្រាមការនាំចូលទំនិញថៃ លុះណាតែថៃបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ
ប្រភពរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយ អៃ សត្យា និងសួស ទេពី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – កម្ពុជាបានបញ្ជាក់ជាថ្មី មិនឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីថៃចូលកម្ពុជា កាលណាប្រទេសថៃនៅតែមិនព្រមបើកច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកស្ថានភាពដើមនៅមុនថ្ងៃ ៧មិថុនា វិញ។ នៅក្នុងសេចក្តីប្រកាសព័ត៍មានមួយ ចុះថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ ជំហរដូច្នេះ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ តាមសេចក្តីប្រកាសបន្ថែមទៀតថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៥ កន្លងមក។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសព័ត៍មាននេះ បន្ទាប់ពីមានការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការស្នើសុំពីខាងភាគីថៃនៅខេត្តស្រះកែវ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី…
-
WHO អបអរសាទរកម្ពុជាដែលហាមការធ្វើវិនិយោគលើការផលិតបារីអេឡិចត្រូនិក
ដោយ ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – អង្គការសុខភាពពិភពលោក (World Health Organization) បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានហាមជាផ្លូវការចំពោះការវិនិយោគគ្រប់ប្រភេទពាក់ព័ន្ធបារីអេឡិចត្រូនិក (e-cigarettes) ដើម្បីការពារសុខភាពរបស់ប្រជាជន។ ចំណាត់ការនេះ គឺជា “ជំហានក្លាហានឆ្ពោះទៅរកអនាគតមួយដែលគ្មានថ្នាំជក់ និងជាតិនីកូទីន” សម្រាប់កម្ពុជា។ អង្គការសុខភាពពិភពលោកបានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ព្រមទាំង “អបអរសាទរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា នៅក្នុងចំណាត់ការដ៏ក្លាហាន និងប្រកបដោយចក្ខុវិស័យនេះ ដើម្បីផ្តល់អាទិភាពដល់សុខភាពសាធារណៈ”។ ប្រតិកម្មរបស់អង្គការសុខភាពពិភពលោក ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី៦ ខែមិថុនា ដែលដាក់ “កម្មន្តសាល និង/ឬ ការផ្គុំ ឬ ដំឡើងបារីអេឡិចត្រូនិក និងឧបករណ៍ជក់អេឡិចត្រូនិកប្រហាក់ប្រហែលគ្រប់ប្រភេទ” ទៅក្នុង បញ្ជីអវិជ្ជមាន នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគនៅកម្ពុជា។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” កាលពីដើមខែឧសភាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅក្នុងប្រទេសឡើយ…
-
ការស្ទង់មតិ៖ ប្រជាជនកម្ពុជាគាំទ្រលើសលប់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងវិវាទព្រំដែនជាមួយថៃ
រូបភាពដោយ វណ្ណ ច័ន្ទថាដា ដោយ ផល្លី ស្រីនិច និង ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ពលរដ្ឋកម្ពុជាដែលត្រូវបានស្ទង់មតិ បានសម្តែងការគាំទ្រយ៉ាងច្រើនលើសលប់ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៅក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ ក្នុងនោះ ៩៩,៨ភាគរយ គាំទ្រការដាក់សំណើទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យជួយដោះស្រាយជម្លោះនៅលើចំណុចបួនតាមព្រំដែននៃប្រទេសទាំងពីរ។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បានថ្លែងដូច្នេះកាលពីថ្ងៃទី១៨ ខែមិថុនា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយអំពីលទ្ធផលនៃការ ស្ទង់មតិតាមប្រព័ន្ធអនឡាញ និងសម្ភាសផ្ទាល់ជាមួយប្រជាជនចំនួន ១៥៨៨នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជន វ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗ គ្នារួមទាំងពលករក្នុងនិង ក្រៅស្រុក។ សេចក្តីប្រកាសព័ត៌មាននិយាយថា ៩៣.៦ ភាគរយ នៃប្រជាជនកម្ពុជាពេញចិត្ត ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទនេះ។ អ្នកឆ្លើយស្ទើរតែទាំងអស់ គឺ ៩៩.៨% គាំទ្រការណ៍ដែលរាជរដ្ឋាភិបាលបានលើកយកជម្លោះព្រំដែននៅចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ មានត្រឹមតែ ១,១ ភាគរយ…
-
កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia ដោយ ហ៊ាង សុគន្ធមល្លិកា និង អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — កម្ពុជា នៅថ្ងៃចន្ទនេះ ដាក់លិខិតផ្លូវការមួយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសុំឱ្យជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាព្រំដែនចំនួនបួនតំបន់ ដែលមានវិវាទជាមួយប្រទេសថៃ រហូតមានការផ្ទុះអាវុធកាលពីចុងខែកន្លងទៅ។ តំបន់ទាំងបួននោះ គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ដែលកំពុងមានភាពប្រទាញប្រទង់ជាមួយប្រទេសថៃ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាលើកយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយ “កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា”។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងក្នុងពេលជាងពីរសប្តាហ៍កន្លងមកនេះ ក្រោយពីទាហាកម្ពុជាម្នាក់បានស្លាប់ នៅពេលកងទ័ពថៃធ្វើការបាញ់មកលើចំណុចឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី នៅថ្ងៃទី២៨ ខែឧសភា។ សម្តេច ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យម្សិលមិញថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់…
-
កម្ពុជានឹងឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia ដោយ ហ៊ាង សុគន្ធមុល្លិកា និង អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — រាជរដ្ឋាភិបាលកម្ពុជាត្រូវខ្ទប់លែងឱ្យទំនិញថៃចូលមកលក់នៅក្នុងទីផ្សារក្នុងប្រទេស ហើយប្រជាជនត្រូវនាំគ្នាប្រើប្រាស់ទំនិញមកពីប្រភពផ្សេងជំនួសវិញ ប្រសិនបើប្រទេសថៃនៅតែមិនព្រមបើកនូវច្រកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគី។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងការឆ្លើយតបថ្មីពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលបានធ្វើឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីចុងខែឧសភាកន្លងទៅ។ នៅប៉ុន្មានម៉ោងក្រោយការបង្ហោះសាររបស់សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលបានបិទច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ឈ្មោះ “ដូង” ក្នុងដែនដីខេត្តបាត់ដំបង “ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ” – នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន។ ការបិទច្រកព្រំដែន “ដូង” ធ្វើឡើងជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួន ដែលភាគីថៃបានធ្វើដោយឯកតោភាគីនៅប៉ុន្មានថ្ងៃមុខ។ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបិទច្រកព្រំដែនមួយនេះ កើតឡើងព្រមគ្នាជាមួយចំណាត់ការពីរទៀត គឺការកាត់ផ្តាច់ឈប់នាំចូលចរន្តអគ្គិសនី…
-
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤%
ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — ធនាគារពិភពលោកបានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% នៅក្នុងឆ្នាំ២០២៥ នេះ ហើយផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវប្រឹងប្រែងអភិវឌ្ឈសេដ្ឋកិច្ចឱ្យកាន់តែសម្បូរបែបដើម្បីទ្រទ្រង់កំណើនឱ្យបានថេរទៅថ្ងៃមុខ។ ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមិថុនា ដោយបន្ថែមថា អត្រាកំណើនសេដ្ឋកិច្ច អាចនឹងឡើងទៅដល់ ៤,៥% វិញ នៅក្នុងឆ្នាំ ២០២៦។ អត្រាកំណើននៅក្នុងការព្យាករចុងក្រោយនេះ មានកម្រិតទាបជាងការព្យាករកាលពីខែមករា ដើមឆ្នាំ ដែលពេលនោះធនាគារពិភពលោកឱ្យដឹងថាសេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើន ៥,៥%។ យោងតាមការព្យាករបច្ចុប្បន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាអាចកើនបានដល់ ៥,២% ក្នុងឆ្នាំនេះ។ សេចក្តីប្រកាសព័ត៌មាននិយាយថា ការស្រុតចុះនៃអត្រាកំណើនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ គឺបណ្ដាលមកពីកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន “ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន”។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ…
-
ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក
ប្រភពរូបភាព៖ ក្រសួងបរិស្ថាន ប្រភពរូបភាព៖ ក្រសួងបរិស្ថាន ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាការពារចីរភាពបរិស្ថាន តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ដែលការប្រើប្រាស់កំពុងតែមានការកើនឡើងនៅក្នុងប្រទេស។ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តមសីហនុ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា មានបន្ទូលបែបនេះនៅក្នុងឱកាសដែលទ្រង់យាងថ្លែងព្រះរាជសន្ទរកថាក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោកក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” (Beat Plastic Pollution) នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ទិវានេះត្រូវបានប្រារព្ឋធ្វើនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំនេះ គឺជាការក្រើនរំឮក និងអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទ្រង់មានព្រះរាជបន្ទូលថា៖ “ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និង បុគ្គលគ្រប់រូប…
-
កម្ពុជារក្សាជំហរយកវិវាទព្រំដែនឡើងតុលាការពិភពលោក ខណៈថៃទទូចឱ្យដោះស្រាយតាមទ្វេភាគី
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia ដោយ អាង គន្ធា និង ឡុង ផាណិត និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ — កម្ពុជានៅតែរក្សាជំហរយកវិវាទលើតំបន់រសើបចំនួនបួននៅតាមព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលទីក្រុងបាងកកទទូចឱ្យដោះស្រាយជម្លោះក្នុងក្របខណ្ឌទ្វេភាគី។ តំបន់ទាំងនោះ គឺតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចថានឹងមិនដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដែលគ្រោងនឹងធ្វើឡើងជាមួយភាគីថៃ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៤ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញអំពីជំហរនេះ ដោយសារថា “តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ”។ សេចក្តីថ្លែងការណ៍បន្តទៀតថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល – ដែលមានការគាំទ្រជាឯកច្ឋន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា –…
-
កម្ពុជានឹងនាំយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia ដោយ អាង គន្ធា និង ឡុង ផាណិត ភ្នំពេញ — កម្ពុជាត្រៀមខ្លួននឹងនាំយកបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលជម្លោះព្រំដែននៅបន្តឡើងកម្តៅ ក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលធ្វើឱ្យទាហាកម្ពុជាមួយរូបស្លាប់កាលពីចុងខែឧសភាកន្លងទៅ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃចន្ទ ទី២ ខែមិថុនា នេះថា ភាគីកម្ពុជានឹងដាក់ចំណុចនេះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (Joint Border Commission) កម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងសម័យប្រជុំសមាជ នៃព្រឹទ្ធសភានិងរដ្ឋសភាជាតិ នៅថ្ងៃចន្ទនេះ ដោយគូសបញ្ជាក់ថា ទន្ទឹមនឹងការចរចាទ្វេភាគី និងតាមផ្លូវច្បាប់ កម្ពុជាក៏ត្រៀមខ្លួនជាស្រេចក្នុងការប្រើកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធពីខាងថៃ។ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា…
-
ទាហានកម្ពុជាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយកងទ័ពថៃ
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងការពារជាតិ ដោយ ហែម ចាន់ធីតា និង ម៉ៅ សម្បត្តិ ភ្នំពេញ – កងទ័ពកម្ពុជាម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅត្រង់ចំណុចព្រំដែនតំបន់មុំបី ក្នុងខេត្តព្រះវិហារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ខណៈដែលភាគីកម្ពុជានិងថៃនឹងជួបពិភាក្សាគ្នាក្នុងគោលបំណងសម្រាលភាពតានតឹងជុំវិញជម្លោះព្រំដែននេះ។ ក្រសួងការពារជាតិបានឱ្យដឹងដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយនិយាយថាការប៉ះទង្គិចនេះ បានកើតឡើងនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កងទ័ពថៃបានធ្វើការបាញ់មុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ នៅត្រង់ចំណុចព្រំដែនកម្ពុជា-ថៃដែលហៅថាតំបន់មុំបី បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ទាហានដែលបាត់បង់ជីវិតនោះ មានឈ្មោះ សួន រ៉ោន អាយុ ៤៧ឆ្នាំ និងឋានន្តរស័ក្តិព្រឹន្ទបាលឯក – នេះបើយោងតាមលិខិតរំលែកមរណទុក្ខ ចុះថ្ងៃទី២៨ ខែឧសភា ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើជូនក្រុមគ្រួសារសព។ តាមរយៈសំណេរដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់សម្តេចផ្ទាល់ សម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា កម្ពុជាបានចល័តទ័ព និងអាវុធធុនធ្ងន់មួយចំនួនទៅកាន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនោះ។ សម្តេច…
-
ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុសម្នាក់ស្លាប់ដោយសារឆ្លងផ្តាសាយបក្សី H5N1
ដោយ ម៉ៅ សម្បត្តិ និង ហែម ចាន់ធីតា ភ្នំពេញ - ការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារ មានរហូតដល់ទៅ ២៣ករណី ដែលជាចំនួនច្រើនជាងគេបើគិតចាប់ពីដើមឆ្នាំ២០២៥ មក។ នៅថ្ងៃដដែលនោះដែរ គឺថ្ងៃទី២៧ ខែឧសភា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1។ ក្រសួងសុខាភិបាល បានជូនដំណឹងអំពីករណីឆ្លងជំងឺកូវីដ-១៩ និង ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី តាមរយៈសេចក្តីប្រកាសព័ត៌មានពីរដោយឡែកពីគ្នា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែឧសភា ក្រសួងបានឱ្យដឹងថាការឆ្លងកូវីដ-១៩ ថ្មីសម្រាប់ថ្ងៃទី ២៧ គឺមាន ២៣ ករណី ដែលសុទ្ធតែជាការឆ្លងក្នុងសហគមន៍។ នេះជាចំនួនខ្ពស់ជាងគេ គិតចាប់តាំងពីដើមឆ្នាំមក។ ការកើនឡើងនេះកើតឡើងក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមមុខនឹងការរីករាលដាលរបស់វីរុសអូមេក្រុងបំប្លែងថ្មី JN.1 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា គិតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ វីរុសនេះគិតជាង ១៥% នៃករណីកូវីដ-១៩ សរុបទូទាំងពិភពលោក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយឡែកមួយចុះថ្ងៃទី២៧ ខែឧសភា ក្រសួងនិយាយថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសផ្តាសាយបក្សី H5N1 នៅក្នុងខ្លួនក្មេងប្រុសម្នាក់…
-
នាយករដ្ឋមន្ត្រីណែនាំឱ្យត្រៀមធ្វើអន្តរាគមន៍នៅពេលកូវីដចាប់ផ្តើមឆ្លងឡើងវិញ
ដោយ នឹម ចាន់ស្រីពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងមណ្ឌលព្យាបាល ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីមានការផ្ទុះឡើងវិញ នៃមេរោគកូវីដ–១៩ ក្នុងទ្រង់ទ្រាយធំ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានដកស្រង់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលបានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលកម្ពុជាក៏ចាប់ផ្តើមមានករណីឆ្លងឡើងវិញដែរ។ ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងមានការឆ្លងច្រើននៅប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថាបានរកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី…
-
២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ”
ថតដោយ៖ យ៉ាម៉ា ដួងច័ន្ទវត្តី ដោយ នី ចាន់វត្តី និង យ៉ាម៉ា ដួងច័ន្ទវត្តី ភ្នំពេញ — ក្រោមសូរសំឡេងព្រះសង្ឃសូត្រធម៌បង្សុកូល លាយឡំជាមួយខ្លិនផ្សែងធូប ពលរដ្ឋកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការបានមកជួបជុំគ្នាប្រារព្ឋ “ទិវាជាតិនៃការចងចាំ” នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។ ជាកម្មវិធីប្រចាំឆ្នាំក៏ពិតមែន ប៉ុន្តែការប្រារព្ឋទិវាឆ្នាំនេះបានធ្វើឡើងមួយខែបន្ទាប់ពីខួប ៥០ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនៅថ្ងៃទី១៧ មេសា ឆ្នាំ២៩៧៥ នៅពេលដែលក្រុមខ្មែរក្រហមដណ្តើមបានអំណាច ហើយប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាវាលពិឃាត។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី “ទិវាជាតិនៃការចងចាំ” ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឃួង ស្រេង បានអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលគូសបញ្ជាក់ថា “ទិវាជាតិនៃការចងចាំ បានរួមចំណែកក្នុងការផ្សះផ្សារ ជំរុញឱ្យមានសុខដុមនីយកម្មក្នុ្ងសង្គមកម្ពុជានិងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឺងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៏បែបនេះកើតមានឡើងសាជាថ្មី”។ ប្រជាជនកម្ពុជាជាង ១,៧លាននាក់ ត្រូវបានស្លាប់ដោយសារអត់អាហារ, ការបង្ខំឱ្យធ្វើការលើសកម្លាំង,…
-
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក នឹងបើកប្រតិបត្តិការជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីចំណាយពេលជាង ៥ឆ្នាំ ក្នុងការសាងសង់។
-
លទ្ធផលជំរឿនបង្ហាញពីការធ្លាក់ចុះចំនួនគ្រួសារប្រកបរបរកសិកម្មនៅកម្ពុជា
រូបតំណាង។ ប្រភពរូបភាព៖ World Bank Photo Collection ដោយ សុង ឡូរី និង អ៊ឹម ស្រីពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ភ្នំពេញ – របាយការណ៍ជំរឿនកសិកម្មចុងក្រោយបានបង្ហាញអំពីការធ្លាក់ចុះនៃចំនួនគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា ព្រមទាំងទិន្នន័យសំខាន់ៗផ្សេងទៀតដែលមន្ត្រីជាន់ខ្ពស់ចាត់ទុកថាមានមូលដ្ឋាន សម្រាប់ទាក់ទាញការវិនិយោគ និងជំរុញវិស័យនេះឱ្យមានកំណើនប្រកបដោយចីរភាពថែមទៀត។ គិតត្រឹមឆ្នាំ ២០២៣ ចំនួនគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា បានធ្លាក់ចុះមកនៅត្រឹមអត្រា ៥៤,៥% ពីអត្រាប្រមាណជិត ៨២% នៅឆ្នាំ២០១៣ – នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងផែនការ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ការចុះផ្សាយនោះបានដកស្រង់ប្រសាសន៍របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០២៣។ របាយការណ៍បានឱ្យដឹងថា ក្នុងចំណាមគ្រួសារសរុប ជាង៣,៤លានគ្រួសារ នៅកម្ពុជា មានគ្រួសារកាន់កាប់កសិកម្មចំនួន ១,៨៥លានគ្រួសារ ដែលត្រូវបានធ្វើជំរឿន។ លទ្ធផលបានបង្ហាញ ចំនួនគ្រួសារកាន់កាប់កសិកម្ម បានថយចុះប្រមាណ ២៨ម៉ឺនគ្រួសា ឬ ១៣%…
-
ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់
អតីតមន្រ្តីនគរបាលរាជធានីមួយរូប ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងរឿងក្ដីបើករថយន្តទាំងស្រវឹងទៅបុកអ្នកធ្វើដំណើរផ្សេងទៀត បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងប្រាំនាក់ទៀតរងរបួស កាលពីសប្តាហ៍កន្លងទៅ។
-
រកឃើញការឆ្លងកូវីដ-១៩ ថ្មី ៥ករណី បន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋកុំឱ្យធ្វេសប្រហែស
កម្ពុជាមានការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥ករណី ពីរថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារសុខភាពខណៈដែលមានការឆ្លងរាលដាលលឿនរបស់ពពួកអូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ (JN.1) ក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។
-
ក្រសួងរៀបចំដែនដីប្រាប់ឱ្យ៤គ្រួសារចុងក្រោយរើចេញពីអគារអង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានក្រើនរំលឹកចុងក្រោយឱ្យប្រជាពលរដ្ឋចំនួន ៤គ្រួសារចាកចេញពីអគារអង្គរមានជ័យ ដោយសារវាទ្រុឌទ្រោមខ្លាំង អាចបាក់រលំដោយមិនឱ្យដឹងមុន នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
-
ប្រហុកសៀមរាបឡើងកូដ ក្រោយទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ប្រហុកសៀមរាប ពេលនេះ មិនមែនគ្រាន់តែជាអាហារប្រពៃណីខ្មែរមួយមុខមានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែបានក្លាយជាផលិតក្នុងស្រុកមួយទៀតដែលមានការការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (Geographical Indication/GI)។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ ត្រូវបានផ្តល់ជាផ្លូវការក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៥ ខែឧសភា ក្នុងពេលប្រារព្ធពិធីអបអរសាទរទិវាកម្មសិទ្ធបញ្ញាពិភពលោក២០២៥។
-
រដ្ឋាភិបាលគ្រោងបិទលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងភេសជ្ជៈនិងស្រាបៀរគ្រប់ប្រភេទ
រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាសំណើបិទការផ្តល់រង្វាន់ក្នុងកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្សេងៗ នៅក្នុងវិធានការថ្មីមួយទៀតសំដៅកាត់បន្ថយផលប៉ះពាល់របស់គ្រឿងស្រវឹងនៅក្នុងសង្គម។
-
លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន
លោក ឆាំង យុ ថតរូបជាមួយអ្នកស្រុកនៅភូមិខ្មែរលើ ខេត្តតាកែវ នៅឆ្នាំ១៩៩៥។ រូបថតដោយ៖ Craig Etcheson/DC-CAM ដោយ៖ នី ចាន់វត្តី និង យ៉ាម៉ា ដួងច័ន្ទវត្តី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមបដិវត្តន៍ខ្មែរក្រហមឡើងកាន់កាប់អំណាចនៅប្រទេសកម្ពុជា បន្ទាប់ពីបានផ្តួលរំលំរបបសាធារណៈរដ្ឋខ្មែររបស់លោក លន់ នល់ តាមរយៈសង្គ្រាមស៊ីវិលអស់រយៈពេលប្រាំឆ្នាំ។ សម័យអន្ធការបានបើកទំព័រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ អស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប្រទេសកម្ពុជាបានក្លាយជាវាលពិឃាត។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បានស្លាប់ដោយសារការបង្អត់អាហារ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការលើសកម្លាំង និងការប្រហារជីវិត ក្រោមការដឹកនាំដ៏ឃោរឃៅរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាខួប ៥០ឆ្នាំ នៃការចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រដែលពោរពេញដោយស្នាមលោហិត និងវិនាសន្តរាយ។ ពិតណាស់ វាមិនមែនជាទិវានក្ខត្តឫក្សដែលគួរឱ្យសាទរឡើយ។ យ៉ាងណាក៏ដោយ ក្នុងន័យកត់ត្រាការចងចាំជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ, កញ្ញា នី ចាន់វត្តី…
-
DMC kicks off plastic-free campaign on campus
The Department of Media and Communication (DMC) kicked off a zero-plastic campaign aimed at reducing the amount of plastic waste on the college’s campus, which is located inside the Royal University of Phnom Penh.
